khamara
Aug 12 2008, 02:14 PM
ដោយមានការពិបាកក្នុងការរៀនភាសា របស់យើង ខ្ញុំសូមចំឡងនៅ វេយ្យាករណ៍ខ្មែរ ទុកគ្រាន់ចែកគ្នាប្រើប្រាស
១ វេយ្យាករណ៍ ខ្មែរជាក្បួនបង្រៀនវិធីអក្ខរះ ដើម្បីនិយាយត្រឹមត្រូវ សរសេរត្រិមត្រូវ ក្នុងភាសា ខ្មែរ ។
ក្បួនវេយ្យាករណ៍ ប្រារព្វរៀបរៀងតាំងពីព្យញ្ជនះ ។
ស្រះមានពីរពួក ស្រះពេញតួ នឹងស្រះនិស្ស័យ
ស្រះពេញតួមាន ១៥ គឹ អ អា ឥ ឦ ឧ ឳ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ឬ ឪ
ស្រះនិស្ស័យមាន ២០ តួគឹ । ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ។(នៅមានតទៀតពេលក្រោយ)
applepannic
Aug 12 2008, 10:02 PM
Thanks Khamara, but if you're just starting to read and write like me, I think it would be best if there were some guidance on pronunciations. I went to a website with the readings of the vowels and I wrote down Khmer words instead of English words with similar pronunciation.
For example
កូ / គូ : Koe, sounds like koe, stir in Khmer ; Kue, sounds like kue, draw in Khmer.
Even with all my hard work, it takes me at least a minute or more to read one line.
Goombaking209
Aug 12 2008, 10:17 PM
លោកខែមារាមិនមែនជាចាប់រៀនអានអក្សរខ្មែរទេ គាត់ចេះគ្រាដំបូងយូឆ្នាំហើយ។ តាមពិតមែនគាត់ប្រហែលជាអាយុស្មើគ្នាដូចអណ្ដើក ហាហា។ អាយុចាស់យ៉ាងណានៅតែជំរើនៗឆ្លាតឡើងៗ។
applepannic
Aug 12 2008, 11:11 PM
QUOTE(Goombaking209 @ Aug 12 2008, 10:17 PM)

លោកខែមារាមិនមែនជាចាប់រៀនអានអក្សរខ្មែរទេ គាត់ចេះគ្រាដំបូងយូឆ្នាំហើយ។ តាមពិតមែនគាត់ប្រហែលជាអាយុស្មើគ្នាដូចអណ្ដើក ហាហា។ អាយុចាស់យ៉ាងណានៅតែជំរើនៗឆ្លាតឡើងៗ។
អក្សរខ្មែរមិនស្រួរៀនឆាប់ៗ រួតហីយទ្រៅការរៀនក្ដារយូនីកូដទៀត។
BrooklynCarter
Aug 12 2008, 11:50 PM
is khmere pronounced similar to your screen name..? "kumara"? lol 'cause i can say it ^^
Goombaking209
Aug 12 2008, 11:55 PM
QUOTE(applepannic @ Aug 12 2008, 09:11 PM)

អក្សរខ្មែរមិនស្រួរៀនឆាប់ៗ រួតហីយទ្រៅការរៀនក្ដារយូនីកូដទៀត។

យ៉ាហោចក្ដារយូនីកូដនេះវាស្រួលបញ្ចេញជាងកម្មវិធីមុន មានជិត៣៣យ៉ាងប៉ុណ្ណោះបញ្ចូលអក្សរខ្មែរក្នុងកំព្យូទ័រ។ ខ្ញុំត្រេកអរណាស់ខ្មែរយើងអាចរក្សាអក្សរខ្មែររបស់យើងដល់សម័យនេះ។
khamara
Aug 13 2008, 09:54 AM
QUOTE(Goombaking209 @ Aug 12 2008, 10:17 PM)

លោកខែមារាមិនមែនជាចាប់រៀនអានអក្សរខ្មែរទេ គាត់ចេះគ្រាដំបូងយូឆ្នាំហើយ។ តាមពិតមែនគាត់ប្រហែលជាអាយុស្មើគ្នាដូចអណ្ដើក ហាហា។ អាយុចាស់យ៉ាងណានៅតែជំរើនៗឆ្លាតឡើងៗ។
បងអរគុណដល់ប្អូន ហ្គុមបា ហើយ ត្រូវហើយបងចាស់ប្រហែលអណ្តើកសមុទ្រ ! ហា ហា ហាស បងមិនសូវចាំទេ បងរៀនភាសាខ្មែរតាំងពីប្អូននៅតូច ៗ ម៉្លេះ ហេតុនេះហើយបងត្រូវរៀនសាថ្មីទៀត !
QUOTE(BrooklynCarter @ Aug 12 2008, 11:50 PM)

is khmere pronounced similar to your screen name..? "kumara"? lol 'cause i can say it ^^
It's Khamara ( ខែមារា ) "ka-ma-ra" same as screen name and signature.
QUOTE(applepannic @ Aug 12 2008, 10:02 PM)

Thanks Khamara, but if you're just starting to read and write like me, I think it would be best if there were some guidance on pronunciations. I went to a website with the readings of the vowels and I wrote down Khmer words instead of English words with similar pronunciation.
I will attempt to try,But I can't promise you. You know khmer language is complicated, no matter how long you have studied,you can't know them all. "you" I referred as general not "you" as applepannic, sorry !
khamara
Aug 13 2008, 01:22 PM
សូមបន្តពីលើកមុនថែមទៀត :
ព្យញ្ជនះមាន ៣៣ តួ
ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ត ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ
ព្យញ្ជនះទាំង ៣៣ ចែកជា ៥វគ្គ ឫ ពួក នឹងសេសវគ្គ ១
វគ្គនិមួយៗមានអក្សរ ៥ តួ ឯសេសវគ្គមានអក្សរ ៨ តួ
វគ្្គ ទីមួយ កខគឃង
វគ្គទីពីរ ចឆជឈញ
វគ្គទីបី ដឋឌឍណ
វគ្គទីបួន តថទធន
វគ្គទីប្រាំ បផពភម
សេសវគ្គគឹ យរលវសហឡអ
(នៅមានតក្រោយទៀត)
khamara
Aug 14 2008, 01:43 PM
តពីខាងលើ
ព្យញ្ជនះទាំងឡាយមានស័ព្ទសំឡេងជាពីពួក ពួកសំឡេងតូចហៅថា អឃោស: ពួកសំឡេងធំហៅថា ឃោស:
អក្សរ អឃោស:
ក ខ ច ឆ ដ ឋ ត ថ ប ផ ស ហ ឡ អ
អក្សរ ឃោស:
គឃង ជឈញ ឌឍណ ទធន ពភម យ រ ល វ
អក្សរនៅចុងវគ្គទាំង ៥ នឹងនៅចុងសេសវគ្គឈ្មោះ និគ្គហិត គឹ ង ញ ណ ន ម អ មាននៅតទៀត
Goombaking209
Aug 15 2008, 11:51 PM
សូមបន្ថែមបន្ទិចទៀតមក អរគុណ។
KhmerLove
Aug 16 2008, 02:20 AM
េតី ថ និង ឋ ហៅខុសគ្នាដូចម្តេច?
khamara
Aug 16 2008, 09:43 AM
QUOTE(KhmerLove @ Aug 16 2008, 02:20 AM)

េតី ថ និង ឋ ហៅខុសគ្នាដូចម្តេច?
KhmerLove; go here for further audio help:
http://www.asiafinest.com/forum/index.php?showtopic=170637QUOTE(Goombaking209 @ Aug 15 2008, 11:51 PM)

សូមបន្ថែមបន្ទិចទៀតមក អរគុណ។
អរគុណ ប្អូន ខ្ញុំកំពុងរៀនចំ មើលទៅប្រហែលថ្ងៃ ច័ន្ទ ហើយមើលទៅ!
khamara
Aug 16 2008, 11:01 AM
អក្សរនៅចុងវគ្គទាំង ៥ នឹងនៅចុងសេសវគ្គ ឈ្មោះ និគ្គហិត គឹ ង ញ ណ ន ម អ ។ តួព្យញ្ជនះទាំងឡាយ មានសំឡេង ប្លែកពីគ្នា
តួខ្លះមានសំឡេងតែមួយ តួខ្លះមានសំឡេងផ្សំ ។
តួដែលមានសំឡេងឮតែមួយ ហៅថា: សិថិល តួដែលមានសំឡេងផ្សំ ហៅថា: ធនិត
អក្សរ សិថិល
ក គ ច ជ ដ ឌ ត ទ ប ព យ រ ល វ ស ហ នឹង និគ្គហិត ង ញ ណ ន ម អ ។
គូអក្សរ អក្សរ ធនិត ខឃ ឆឈ ឋឍ ថធ ផភ
គូអក្សរ:
ក្នុងវគ្គនិមួយៗ មានអក្សរជាគូគ្នាពីរតួនោះគឹ :
វគ្គទីមួយ ក ជាគូនឹងអក្សរ ខ ។ គ ជាគូនឹង ឃ
វគ្គទីពី ច ឆ ។ ជ ឈ
វគ្គទីបី ដ ឋ ។ ឌ ឍ
វគ្គទីបួន ត ថ ។ ទ ធ
វគ្គទីប្រាំ ប ផ ។ ព ភ
ឯអក្សរនោះសេសវគ្គ ជា តួសិថិលទាំងអស់ ឥតមានគូឡើយ នឹងអក្សរ នោះខាងចុងវគ្គទាំង ៥ ក៏ជាសិថិលឥតមានគូដូចគ្នាដែរ ។
អក្សរឥតគូ ឫអក្សរទោលទាំងនោះគឹ : ង ញ ណ ន ម យ រ ល វ ស ហ ឡ អ ។
applepannic
Aug 17 2008, 03:09 AM
QUOTE(Goombaking209 @ Aug 12 2008, 11:55 PM)

យ៉ាហោចក្ដារយូនីកូដនេះវាស្រួលបញ្ចេញជាងកម្មវិធីមុន
មានជិត៣៣យ៉ាងប៉ុណ្ណោះបញ្ចូលអក្សរខ្មែរក្នុងកំព្យូទ័រ។
ខ្ញុំត្រេកអរណាស់ខ្មែរយើងអាចរក្សាអក្សរខ្មែររបស់យើងដល់សម័យនេះ។
ខ្ងុំសប្បាយណាស់ដែលភាសាយើងអាចប្រើបានជាមួយកំព្យូទ័រក្នុងសម័យ 21st century។
khamara
Aug 17 2008, 02:44 PM
សូមបន្តទៀត
តួព្យាញ្ជនះ បន្ថែម
ដើម្បីនឹងប្រើការគ្រប់គ្រាន់ក្នុងភាសា បុរាណាចារ្យលោកបន្ថែម តួព្យញ្ជនះដោយថែម វណ្ណយុត្តិ មុសិកទន្ត នឹងត្រីសព្ទ
លើតួព្យញ្ជនះខ្លះ តួព្យញ្ជនះទាំងនោះគឹ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ប៊ ស៊ ហ៊ អ៊ ។ តួព្យញ្ជនះ ទាំងនោះ
បើកាលណាមានស្រះនិស្ស័យ ិ ី ឹ ឺ ើ ភ្ជាប់លើតួ គេផ្លាស់វណ្ណយុត្តិ ( ៉ ៊ ) ជា ុ
ដូចពាក្យ: បុិន មឺុន វីុ បីុ សីុ ហឹុង អីុ ។
khamara
Aug 22 2008, 12:25 PM
សូមបន្តពីមុនទៀត
វណ្ណយុត្តិ
សញ្ញាដែលបន្ថែមលើតួអក្ខរ: ដើម្បីនឹងលំអៀងស័ព្ទវែងជា ស័ព្ទខ្លី ឫលំអៀងស័ព្ទឲ្យប្លែកពីស័ព្ទដើម ឫ កាត់ពាក្យក្នុងប្រយោគ ជាសង្កាត់ ដើម្បីឲ្យលះសេចក្តី ហៅថា វណ្ណយុត្តិ ។
វណ្ណយុត្តិទាំងឡាយ គឹ :
បន្តក់ ់
មូសិកទន្ត ៉
ត្រីស័ព្ទ ៊
សំយោគសញ្ញា ័
របាទ ៌
អស្តា ៏
ទណ្ឌឃាត ៍
វិសជ្ជនីយ :
កុក្កុដនេត្រ @
កាកបាទ +
វង់ក្រចក ( )
អព្ភន្តរ: “ ”
ល: ។ល។
គោមូត្រ ឫបរិយោសាន ៚
ខណ្ឌ ។
Goombaking209
Aug 22 2008, 07:24 PM
ភ្នែកមាន់ ៙
វិរាម៉ ៝៝
khamara
Aug 23 2008, 03:13 PM
អរគុណ ប្អូន ហ្គុមបា បាន ជួយបន្ថែម !
Goombaking209
Aug 23 2008, 03:34 PM
No problem Khamara. I wonder if this is before your time, but what exact do these symbols mean and used for in modern Khmer
ក៑
ៜ
ក៝
khamara
Aug 24 2008, 12:54 PM
QUOTE(Goombaking209 @ Aug 23 2008, 03:34 PM)

I wonder if this is before your time, but what exact do these symbols mean and used for in modern Khmer
Yes, goomba that's before my time

, I have no idea what those are,I'll do some research and will let you know.
khamara
Aug 25 2008, 09:57 AM
អូខេ ហ្គុមបា បងបានស្រាវជ្រាវ តាមសៀវភៅ វចនានុក្រមខ្មែរ របស់ សម្តេច ជួន ណាត មានដូចតទៅ :
ពាក្យទោលជាស្រះ អ ដែលឥតតួ រ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក (កមនុស្ស សត្វ) ង (ងស្ទើត) ល(លមើល) ស (សម្បុរស)
ជាដើមនេះគណះកម្មការដំបូង បានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ធានស្រដៀងនឹងចំណិតដូង ដូចប្អូនបានសួរបងនៅ
ខាងលើស្រាប់ នេះគេប្រើដាក់លើដូចជា ឈឺក៝ លើកដាក់លើក៝ ទូកង៝ ។ល។នេះកុំឲ្យច្រឡំក្នុងការអាន ។
ហើយចំណែក សញ្ញានេះ ដូចគ្នា នឹង សញ្ញាទណ្ឌឃាត ( ៍ ) សំរាប់ដាក់លើតួអក្សរប្រកបក្រោយបង្អស់កុំឲ្យេចញសំឡេង ដូចជា
តបស៍ តេជន៍ មកជា តបស៑ តេជន៑ ប៉ុន្តែបច្ចុប្បន្តនេះគេមិនប្រើទេ
បងសង្ឃឹមថាបានជួយប្អូនឲ្យបានយល់ខ្លះ បើមិនយល់សូមអភ័យទោស !
Goombaking209
Aug 31 2008, 02:16 PM
សួមអរគុណបងច្រើនណាស់ដែលបញ្ចេះខ្ញុំបែបនោះ។ ខ្ញុំគិតថា ( ៝) ( ៑) ទាំងពីរជាមិនឥតប្រើនៅខ្មែរសម័យនេះ។
សូមបង្រៀនយើងបន្តែមទៀត។
khamara
Sep 1 2008, 03:28 PM
បាទ មិនអីទេ ប្អូន បងនឹងខិតខំបន្តទៅទៀត ព្រោះបងយល់ថា យើងជាកូនខ្មែរគួរចេះភាសា ខ្លួន ម៉ែនទេ?
Nikkie_nid
Sep 2 2008, 02:54 AM
YESH
គឺថា មកពី គឺជា ។ ដូចនេះ ដើម្បី គឺថា ។ គឺថា ដូច្នេះ ពីព្រោះ ។ គឺជា គឺថា គឺថា ។
Do you know what it is!
khamara
Sep 2 2008, 12:05 PM
QUOTE(Nikkie_nid @ Sep 2 2008, 02:54 AM)

YESH
គឺថា មកពី គឺជា ។ ដូចនេះ ដើម្បី គឺថា ។ គឺថា ដូច្នេះ ពីព្រោះ ។ គឺជា គឺថា គឺថា ។
Do you know what it is!
No, I don't. What are you referring to?
This is a "lo-fi" version of our main content. To view the full version with more information, formatting and images, please
click here.